ព្រះត្រៃបិដក ភាគ ១០៨

នឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កន​កុសល​ត្តិ​កៈ


 [៤០៤] អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក និង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាកុសល​…។

នសងិ្ក​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កន​កុសល​ត្តិ​កៈ


 [៤០៥] អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​សៅហ្មង និង​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាកុសល​…។

នវិ​តក្ក​ត្តិ​កន​កុសល​ត្តិ​កៈ


 [៤០៦] អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ និង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ និង​មិន​មាន​វិចារៈ មិនមែន​ជាកុសល​…។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637832425240509104
ទៅកាន់ទំព័រ៖