ព្រះត្រៃបិដក ភាគ ១០៨
នអាចយគាមិត្តិកនកុសលត្តិកៈ
[៤១០] អាស្រ័យនូវធម៌មិនមែនដល់នូវការសន្សំកពូនឡើង (ដោយកម្មកិលេស) មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាមិនដល់នូវការសន្សំកពូនឡើង មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាមិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង មិនមែនជាកុសល…។
នសេក្ខត្តិកនកុសលត្តិកៈ
[៤១១] អាស្រ័យនូវធម៌មិនមែនជាសេក្ខៈ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាអសេក្ខៈ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជានេវសេក្ខានាសេក្ខៈ មិនមែនជាកុសល…។
នបរិត្តត្តិកនកុសលត្តិកៈ
[៤១២] អាស្រ័យនូវធម៌មិនមែនជាសភាពតូចឆ្មារ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនដល់នូវសភាពធំ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនមានប្រមាណមិនបាន មិនមែនជាកុសល…។
ID: 637832425910358937
ទៅកាន់ទំព័រ៖