ព្រះត្រៃបិដក ភាគ ១០៨

នប​រិត្តា​រម្ម​ណត្តិ​កន​កុសល​ត្តិ​កៈ


 [៤១៣] អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​តូចឆ្មារ មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ប្រមាណ​មិនបាន មិនមែន​ជាកុសល​…។

នហីន​ត្តិ​កន​កុសល​ត្តិ​កៈ


 [៤១៤] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ថោកទាប មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​កណ្តាល មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​ឧត្តម មិនមែន​ជាកុសល​…។

នមិច្ឆត្ត​ត្តិ​កន​កុសល​ត្តិ​កៈ


 [៤១៥] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​ភាព​ខុស និង​ទៀង មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​ភាព​ត្រូវ និង​ទៀង មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​ទៀង មិនមែន​ជាកុសល​…។

នមគ្គា​រម្ម​ណត្តិ​កន​កុសល​ត្តិ​កៈ


 [៤១៦] អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​មគ្គ​ជាហេតុ មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​មគ្គ​ជា​អធិបតិ មិនមែន​ជាកុសល​…។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637832426272800573
ទៅកាន់ទំព័រ៖