ព្រះត្រៃបិដក ភាគ ១០៨

នឧប្បន្ន​ត្តិ​កន​កុសល​ត្តិ​កៈ


 [៤១៧] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនទាន់​កើតឡើង​ហើយ មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​កើតឡើង មិនមែន​ជាកុសល​…។

នអតីត​ត្តិ​កន​កុសល​ត្តិ​កៈ


 [៤១៨] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អតីត មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អនាគត មិនមែន​ជាកុសល​…។

នអតី​តា​រម្ម​ណត្តិ​កន​កុសល​ត្តិ​កៈ


 [៤១៩] អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អតីត មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អនាគត មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន មិនមែន​ជាកុសល​…។

នអជ្ឈត្ត​ត្តិ​កន​កុសល​ត្តិ​កៈ


 [៤២០] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ខាងក្នុង មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ខាងក្រៅ មិនមែន​ជាកុសល​…។

នអជ្ឈ​ត្តា​រម្ម​ណត្តិ​កន​កុសល​ត្តិ​កៈ


 [៤២១] អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ខាងក្នុង មិនមែន​ជាកុសល … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ខាងក្រៅ មិនមែន​ជាកុសល​…។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637832426712545031
ទៅកាន់ទំព័រ៖