ព្រះត្រៃបិដក ភាគ ១០៨
ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក្តី មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៧] ធម៌មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦។
[៣៨] ធម៌មិនមែនប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ផង មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦។
ID: 637832365428349286
ទៅកាន់ទំព័រ៖