ព្រះត្រៃបិដក ភាគ ១០៨

ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាកុសល​ផង មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៤២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣០ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៤២៤] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637832427190182519
ទៅកាន់ទំព័រ៖