ព្រះត្រៃបិដក ភាគ ១០៨
[៤២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣០ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៤២៦] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
នសនិទស្សនត្តិកនវេទនាតិកៈ
[៤២៨] អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយសុខវេទនា … មានវារៈ៣០។ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយសុខវេទនា … មានវារៈ៣០។ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយទុក្ខវេទនា … មានវារៈ៣០។ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយអទុក្ខមសុខវេទនា … មានវារៈ៣០។
ID: 637832427523272715
ទៅកាន់ទំព័រ៖