ព្រះត្រៃបិដក ភាគ ១០៨

នសនិ​ទស្សន​តិ្ត​កន​វិបាក​ត្តិ​កៈ


 [៤២៩] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ … មាន​វារៈ៣០។ អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ … មាន​វារៈ៣០។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​វិបាក និង​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ … មាន​វារៈ៩។

នសនិ​ទស្សន​ត្តិ​កន​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [៤៣០] អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន … មាន​វារៈ៣០។ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន … មាន​វារៈ៣០។ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន … មាន​វារៈ៣០។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637832427793327364
ទៅកាន់ទំព័រ៖