ព្រះត្រៃបិដក ភាគ ១០៨
នសនិទស្សនត្តិកនបរិត្តារម្មណត្តិកៈ
[៤៣៩] អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍តូចឆ្មារ … អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍ដល់នូវសភាពធំ … អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍ប្រមាណមិនបាន…។
នសនិទស្សនត្តិកនហីនត្តិកៈ
[៤៤០] អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាថោកទាប … អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាកណា្តល … អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាឧត្តម…។
នសនិទស្សនត្តិកនមិច្ឆត្តត្តិកៈ
[៤៤១] អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាសកាពខុស និងទៀង … អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាសភាពត្រូវ និងទៀង … អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាសភាពមិនទៀង…។
ID: 637832429126105406
ទៅកាន់ទំព័រ៖