ព្រះត្រៃបិដក ភាគ ១០៨
មានអារម្មណ៍ជាអនាគត… អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍ជាបច្ចុប្បន្ន…។
នសនិទស្សនត្តិកនអជ្ឈត្តត្តិកៈ
[៤៤៦] អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅខាងក្នុង … អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅខាងក្រៅ…។
នសនិទស្សនត្តិកនអជ្ឈតា្តរម្មណត្តិកៈ
[៤៤៧] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍ជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍ជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣០ ក្នុងអវិគតប្បច្ច័យ មានវារៈ៣០ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832429909521066
ទៅកាន់ទំព័រ៖