ព្រះត្រៃបិដក ភាគ ១០៨
[៣៩] ធម៌មិនមែនប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ផង មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦។
[៤០] ក្នុងហេតុប្បច្ច័យ មានវារៈ៣០ ក្នុងអវិគតប្បច្ច័យ មានវារៈ៣០។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បញ្ហាវារៈក្តី ដែលយើងរាប់ហើយ ក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីរាប់យ៉ាងនោះចុះ។
ចប់ បច្ចនីយត្តិកប្បដ្ឋាន។
ID: 637832365683703962
ទៅកាន់ទំព័រ៖