ព្រះត្រៃបិដក ភាគ ១០៨
ធម៌មិនមែនជាហេតុ មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាមិនមានហេតុក្តី មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤៦៥] ធម៌មិនមែនជាហេតុ មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានហេតុផង មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានហេតុផង មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាមិនមានហេតុក្តី មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានហេតុផង មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
ID: 637832431317769382
ទៅកាន់ទំព័រ៖