ព្រះត្រៃបិដក ភាគ ១០៨

នហេតុ​ទុ​កន​ហេតុ​សម្បយុត្ត​ទុ​កៈ


 [៤៦៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៦៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។

នហេតុ​ទុ​កន​ហេតុ​សហេតុក​ទុក


 [៤៦៩] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ក្នុង​បញ្ហា​វារៈ មាន​វារៈ​តែ១ ជា​កំណត់។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637832431636141799
ទៅកាន់ទំព័រ៖