ព្រះត្រៃបិដក ភាគ ១០៨
នហេតុទុកនហេតុហេតុសម្បយុត្តទុកៈ
[៤៧០] ធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមែនប្រាសចាកហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមែនប្រាសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាហេតុ មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
នហេតុទុកនហេតុនសហេតុកទុកៈ
[៤៧១] ធម៌មិនមែនជាហេតុ មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
នហេតុទុកចូឡន្តរទុកៈ
[៤៧២] ធម៌មិនមែនជាហេតុ មិនមែនជាមិនមានបច្ច័យ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានបច្ច័យ ទើបកើតឡើង
ID: 637832432002167424
ទៅកាន់ទំព័រ៖