ព្រះត្រៃបិដក ភាគ ១០៨

 [៤៧៤] ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ​ផង មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ​ផង មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ​ក្តី មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ​ផង មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​បច្ច័យ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៧៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩។
 [៤៧៦] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អសង្ខ​តៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាស​និ​ទស្សនៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាស​ប្ប​ដិ​ឃៈ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អប្បដិឃៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​រូប … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិន​មាន​មាន​រូប​…។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637832432467289974
ទៅកាន់ទំព័រ៖