ព្រះត្រៃបិដក ភាគ ១០៨
អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រាសចាកអាសវៈ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ … អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ…។
នហេតុទុកឆគោច្ឆកទុកៈ
[៤៧៨] អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាសញ្ញោជនៈ … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាគន្ថៈ … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាឱឃៈ … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាយោគៈ … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជានីវរណៈ … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាបរាមាសៈ…។
នហេតុទុកមហន្តរទុកៈ
[៤៧៩] អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍…។ សេចក្តីបំប្រួញ។ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាចិត្ត…។ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាចេតសិក…។ មិនមែនជាហេតុ មិនមែនប្រកបដោយចិត្ត…។ មិនមែនជាហេតុ មិនមែនលាយឡំដោយចិត្ត…។ មិនមែនជាហេតុ មិនមែនតាំងឡើងអំពីចិត្ត…។ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនកើតជាមួយនឹងចិត្ត…។ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅតាមចិត្ត…។
ID: 637832432978764415
ទៅកាន់ទំព័រ៖