ព្រះត្រៃបិដក ភាគ ១០៨

 [៤៨៨] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាហេតុ​ផង មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាហេតុ​ផង មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាហេតុ​ក្តី មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាហេតុ​ផង មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៤៩០] ធម៌​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637832434409506172
ទៅកាន់ទំព័រ៖