ព្រះត្រៃបិដក ភាគ ១០៨

នហេតុ​សម្បយុត្ត​ទុ​កន​ហេតុ​ទុ​កៈ


 [៤៩២] អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ហេតុ មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រាសចាក​ហេតុ មិនមែន​ជាហេតុ​…។

នហេតុ​សហេតុក​ទុ​កន​ហេតុ​ទុ​កៈ


 [៤៩៣] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិនមែន​ជាហេតុ​…។

នហេតុ​ហេតុ​សម្បយុត្ត​ទុ​កន​ហេតុ​ទុ​កៈ


 [៤៩៤] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រាសចាក​ហេតុ មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រាសចាក​ហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិនមែន​ជាហេតុ​…។

នហេ​តុ​នសហេតុក​ទុ​កន​ហេតុ​ទុ​កៈ


 [៤៩៥] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ និង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ និង​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាហេតុ​…។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637832434816103550
ទៅកាន់ទំព័រ៖