ព្រះត្រៃបិដក ភាគ ១០៨
មហន្តរទុកនហេតុទុកៈ
[៤៩៩] អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនជាហេតុ…។ សេចក្តីបំប្រួញ។ អាស្រ័យនូវធម៌មិនមែនជាចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនជាចេតសិក មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនប្រកបដោយចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនលាយឡំដោយចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនតាំងឡើងអំពីចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនកើតជាមួយនឹងចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅតាមចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនលាយឡំ និងតាំងឡើងអំពីចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនលាយឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនលាយឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅខាងក្នុង មិនមែនជាហេតុ … អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅខាងក្រៅ មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនជាឧបាទា មិនមែនជាហេតុ…។ អាស្រ័យនូវធម៌មិនមែនជាឧបាទិន្ន មិនមែនជាហេតុ … អាស្រ័យនូវធម៌មិនមែនជាអនុបាទិន្ន មិនមែនជាហេតុ…។
ID: 637832435520533926
ទៅកាន់ទំព័រ៖