ព្រះត្រៃបិដក ភាគ ១០៨

 [៥០៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៥០៤] ធម៌​មិនមែន​ជាស​រណៈ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​អរណៈ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អរណៈ មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
នសរណ​ទុ​កន​សហេតុក​ទុ​កៈ
 [៥០៦] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ជា​មិន​មានហេតុ​…។
នសរណ​ទុ​កន​ហេតុ​សម្បយុត្ត​ទុ​កៈ
 [៥០៧] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ប្រកបដោយ​ហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ប្រាសចាក​ហេតុ​…។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637832436566383169
ទៅកាន់ទំព័រ៖