ព្រះត្រៃបិដក ភាគ ១០៨
នសហេតុកទុកៈ
[៤៦] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ មហាភូត៣ អាស្រ័យនូវមហាភូត១ មហាភូត២ អាស្រ័យនូវមហាភូត២ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកមហាភូត។ ធម៌មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមែនជាមិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមែនជាមិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832366654306787
ទៅកាន់ទំព័រ៖