ព្រះត្រៃបិដក ភាគ ១០៨

នហេតុ​សម្បយុត្ត​ទុ​កៈ


 [៥១] ធម៌​មិនមែន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ហេតុ​ក្តី មិនមែន​ប្រាសចាក​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ប្រាសចាក​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រាសចាក​ហេតុ ទើប​កើ​តឡើង​ព ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ហេតុ​ក្តី មិនមែន​ប្រាសចាក​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រាសចាក​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់​ចុះ។

នហេតុ​សហេតុក​ទុ​កៈ


 [៥៣] ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637832367387583409
ទៅកាន់ទំព័រ៖