ព្រះត្រៃបិដក ភាគ ១០៨
ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រាសចាកហេតុក្តី មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
នហេតុនសហេតុកទុកៈ
[៥៧] ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត៣ អាស្រ័យនូវមហាភូត១។ ធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832368090933377
ទៅកាន់ទំព័រ៖