ព្រះត្រៃបិដក ភាគ ១០៨
ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637832368336268385
ទៅកាន់ទំព័រ៖