ព្រះត្រៃបិដក ភាគ ១០៨
[៥៩] ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយអារម្មណប្បច្ច័យ ធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ២។ ធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ដោយអារម្មណប្បច្ច័យ ធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ២។
[៦០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៤។
បញ្ហាវារៈ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះផងចុះ។
នសប្បច្ចយទុកៈ
[៦១] ធម៌មិនមែនជាមិនមានបច្ច័យ អាស្រ័យនូវធម៌មិនមែនជាមិនមានបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦២] ក្នុងហេតុប្បច្ច័យ មានវារៈ១ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
ID: 637832368720098120
ទៅកាន់ទំព័រ៖