ព្រះត្រៃបិដក ភាគ ១០៨

នសប្បដិ​ឃទុ​កៈ


 [៦៩] ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី មិនមែន​ជា​មិន​មានការ​ប៉ះពាល់​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៧១] ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់​ផង មិនមែន​ជា​មិន​មានការ​ប៉ះពាល់​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៧២] ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637832369505114821
ទៅកាន់ទំព័រ៖