ព្រះត្រៃបិដក ភាគ ១០៨

ធម៌​មិនមែន​មាន​រូប​ក្តី មិនមែន​ជា​មិន​មាន​រូប​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​រូប​ផង មិនមែន​ជា​មិន​មាន​រូប​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។

នលោកិយ​ទុ​កៈ


 [៧៦] ធម៌​មិនមែន​ជា​លោកិយ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​លោកិយ​ក្តី មិនមែន​ជា​លោ​កុត្ត​រៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ​ផង មិនមែន​ជា​លោ​កុត្ត​រៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637832370068173241
ទៅកាន់ទំព័រ៖