ព្រះត្រៃបិដក ភាគ ១០៨

 [៧៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។

នកេន​ចិ​វិញ្ញេយ្យ​ទុ​កៈ


 [៧៨] ធម៌​ដែល​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​នីមួយ អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ​ក្តី មិនមែន​ជា​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជា​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ជា​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ​ផង មិនមែន​ជា​មិនមែន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637832370341617492
ទៅកាន់ទំព័រ៖