ព្រះត្រៃបិដក ភាគ ១០៨
[៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
នោអាសវទុកៈ
[៨០] ធម៌មិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវៈក្តី មិនមែនជាមិនមានអាសវៈក្តី អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ ធម៌មិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈផង មិនមែនជាមិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវៈក្តី មិនមែនជាមិនមានអាសវៈក្តី អាស្រ័យនូវធម៌មិនមែនជាអាសវៈផង មិនមែនជាមិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
ID: 637832370598085684
ទៅកាន់ទំព័រ៖