ព្រះត្រៃបិដក ភាគ ១០៨
នសាសវទុកៈ
[៨២] ធម៌មិនមែនប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយអាសវៈក្តី មិនមែនជាមិនមានអាសវៈក្តី អាស្រ័យនូវធម៌មិនមែនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនប្រកបដោយអាសវៈផង មិនមែនជាមិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
នអាសវសម្បយុត្តទុកៈ
[៨៤] ធម៌មិនមែនជាអាសវសម្បយុត្ត អាស្រ័យនូវធម៌មិនមែនជាអាសវសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវវិប្បយុត្ត អាស្រ័យនូវធម៌មិនមែនជាអាសវសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832370924404189
ទៅកាន់ទំព័រ៖