ព្រះត្រៃបិដក ភាគ ១០៨
ធម៌មិនមែនជាអាសវសម្បយុត្តក្តី មិនមែនជាអាសវវិប្បយុត្តក្តី អាស្រ័យនូវធម៌មិនមែនជាអាសវសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាអាសវវិប្បយុត្ត អាស្រ័យនូវធម៌មិនមែនជាអាសវវិប្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវសម្បយុត្ត អាស្រ័យនូវធម៌មិនមែនជាអាសវវិប្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវសម្បយុត្តក្តី មិនមែនជាអាសវវិប្បយុត្តក្តី អាស្រ័យនូវធម៌មិនមែនជាអាសវវិប្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាអាសវសម្បយុត្ត អាស្រ័យនូវធម៌មិនមែនជាអាសវសម្បយុត្តផង មិនមែនជាអាសវវិប្បយុត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវវិប្បយុត្ត អាស្រ័យនូវធម៌មិនមែនជាអាសវសម្បយុត្តផង មិនមែនជាអាសវវិប្បយុត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវសម្បយុត្តក្តី មិនមែនជាអាសវវិប្បយុត្តក្តី អាស្រ័យនូវធម៌មិនមែនជាអាសវសម្បយុត្តផង មិនមែនជាអាសវវិប្បយុត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832371129847421
ទៅកាន់ទំព័រ៖