ព្រះត្រៃបិដក ភាគ ១០៨
នអាសវសាសវទុកៈ
[៨៦] ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈក្តី មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈក្តី អាស្រ័យនូធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ អាស្រ័យនូវធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈក្តី មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈក្តី អាស្រ័យនូវធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832371349587123
ទៅកាន់ទំព័រ៖