ព្រះត្រៃបិដក ភាគ ១០៨

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អាសវ​វិប្បយុត្ត ទាំង​មិនមែន​ជា​មិនមែន​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​អាសវ​វិប្បយុត្ត​ផង មិនមែន​ជា​អាសវ​វិប្បយុត្ត ទាំង​មិនមែន​ជា​មិនមែន​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​អាសវ​វិប្បយុត្ត​ក្តី មិនមែន​ជា​អាសវ​វិប្បយុត្ត ទាំង​មិនមែន​ជា​មិនមែន​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​អាសវ​វិប្បយុត្ត​ផង មិនមែន​ជា​អាសវ​វិប្បយុត្ត ទាំង​មិនមែន​ជា​មិនមែន​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
អាសវ​វិ​ប្ប​យុត្ត​នសា​សវ​ទុ​កៈ
 [៩០] ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​ប្រាសចាក​អាសវៈ ទាំង​មិនមែន​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ប្រកបដោយ​អាសវៈ​ក្តី បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637832372045659894
ទៅកាន់ទំព័រ៖