ព្រះត្រៃបិដក ភាគ ១០៨

ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​បា្រស​ចាក​អាសវៈ ទាំង​មិនមែន​ប្រកបដោយ​អាសវៈ​ផង ប្រាសចាក​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
នោ​សញ្ញោជន​ទុ​កៈ
 [៩២] ធម៌​មិនមែន​ជា​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​សញ្ញោជនៈ​ក្ដី មិនមែន​ជា​មិនមែន​សញ្ញោជនៈ​ក្ដី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិនមែន​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​សញ្ញោជនៈ ទើប​កើតឡើង
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637832372282949509
ទៅកាន់ទំព័រ៖