ព្រះត្រៃបិដក ភាគ ១០៨

នសញ្ញោជន​សញ្ញោ​ជនិយ​ទុ​កៈ


 [៩៨] ធម៌​មិនមែន​ជា​សញ្ញោជនៈ ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សញ្ញោជនៈ ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទាំង​មិនមែន​ជា​មិនមែន​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សញ្ញោជនៈ ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​សញ្ញោជនៈ ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិ​យៈ​ក្តី មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទាំង​មិនមែន​ជា​មិនមែន​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សញ្ញោជនៈ ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទាំង​មិនមែន​ជា​មិនមែន​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទាំង​មិនមែន​ជា​មិនមែន​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​សញ្ញោជនៈ ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សញ្ញោជនៈ ទាំង​មិន​មាន​ជា​មិន​មាន​សញ្ញោ​ជនិ​យៈ​ផង មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទាំង​មិនមែន​ជា​មិនមែន​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637832373249903270
ទៅកាន់ទំព័រ៖