ព្រះត្រៃបិដក ភាគ ១០៨
[១០] ធម៌មិនមែនជាកុសល ជាបច្ច័យនៃធម៌មិនមែនជាកុសល ដោយអារម្មណប្បច្ច័យ ធម៌មិនមែនជាកុសល ជាបច្ច័យនៃធម៌ មិនមែនជាអកុសល ដោយអារម្មណប្បច្ច័យ ធម៌មិនមែនជាកុសល ជាបច្ច័យនៃធម៌មិនមែនជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ ធម៌មិនមែនជាកុសល ជាបច្ច័យនៃធម៌មិនមែនជាកុសលផង មិនមែនជាអព្យាកតៈផង ដោយអារម្មណប្បច្ច័យ ធម៌មិនមែនជាកុសល ជាបច្ច័យនៃធម៌មិនមែនជាអកុសលផង មិនមែនជាអព្យាកតៈផង ដោយអារម្មណប្បច្ច័យ ធម៌មិនមែនជាកុសល ជាបច្ច័យនៃធម៌មិនមែនជាកុសលផង មិនមែនជាអកុសលផង ដោយអារម្មណប្បច្ច័យ មានវារៈ៦។ ធម៌មិនមែនជាអកុសល ជាបច្ច័យនៃធម៌មិនមែនជាអកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៦។ ធម៌មិនមែនជាអព្យាកតៈ ជាបច្ច័យនៃធម៌មិនមែនជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ មានវារៈ៦។ ធម៌មិនមែនជាកុសលក្តី មិនមែនជាអព្យាកតៈក្តី ជាបច្ច័យនៃធម៌មិនមែនជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៦។ ធម៌មិនមែនជាអកុសលក្តី មិនមែនជាអព្យាកតៈក្តី ជាបច្ច័យនៃធម៌មិនមែនជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៦។
ID: 637832361815102223
ទៅកាន់ទំព័រ៖