ព្រះត្រៃបិដក ភាគ ១០៨
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនគន្ថៈ អាស្រ័យនូវធម៌មិនមែនជាគន្ថៈផង មិនមែនជាមិនមែនគន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាគន្ថៈក្តី មិនមែនជាមិនមែនគន្ថៈក្តី អាស្រ័យនូវធម៌មិនមែនជាគន្ថៈផង មិនមែនជាមិនមែនគន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ឋតែមានវារៈ៩។
នគន្ថនិយទុកៈ
[១០៦] ធម៌មិនមែនជាគន្ថនិយៈ (ធម៌ដែលគួរដល់គន្ថៈ) អាស្រ័យនូវធម៌ ដែលមិនមែនជាគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអគន្ថនិយៈ (ដែលមិនគួរដល់គន្ថៈ) អាស្រ័យនូវធម៌មិនមែនជាគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាគន្ថនិយៈកី្ត មិនមែនអគន្ថនិយៈក្តី អាស្រ័យនូវធម៌មិនមែនជាអគន្ថនិយៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាអគន្ថនិយៈ អាស្រ័យនូវធម៌ មិនមែនជាអគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាគន្ថនិយៈ អាស្រ័យនូវធម៌មិនមែនជាគន្ថនិយៈផង មិនមែនជាអគន្ថនិយៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ឋតែមានវារៈ៥។
ID: 637832374321826090
ទៅកាន់ទំព័រ៖