ព្រះត្រៃបិដក ភាគ ១០៨

 [១០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

នគន្ថ​គន្ថ​និយ​ទុ​កៈ


 [១១០] ធម៌​មិនមែន​ជា​គន្ថៈ ទាំង​មិនមែន​ជា​អគន្ថ​និយៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​គន្ថៈ ទាំង​មិនមែន​ជា​អគន្ថ​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អគន្ថ​និយៈ ទាំង​មិនមែន​ជា​មិនមែន​គន្ថៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​គន្ថៈ ទាំង​មិនមែន​ជា​អគន្ថ​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​គន្ថៈ ទាំង​មិនមែន​ជា​អគន្ថ​និ​យៈ​ក្តី មិនមែន​ជា​អគន្ថ​និយៈ ទាំង​មិនមែន​ជា​មិនមែន​គន្ថៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​គន្ថៈ ទាំង​មិនមែន​ជា​អគន្ថ​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​អគន្ថ​និយៈ ទាំង​មិនមែន​ជា​មិនមែន​គន្ថៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អគន្ថ​និយៈ ទាំង​មិនមែន​ជា​មិនមែន​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​គន្ថៈ ទាំង​មិនមែន​ជា​អគន្ថ​និយៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អគន្ថ​និយៈ ទាំង​មិនមែន​ជា​មិនមែន​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​គន្ថៈ ទាំង​មិនមែន​ជា​អគន្ថ​និ​យៈ​ក្តី មិនមែន​ជា​អគន្ថ​និយៈ ទាំង​មិនមែន​ជា​មិនមែន​គន្ថៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អគន្ថ​និយៈ ទាំង​មិនមែន​ជា​មិនមែន​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637832374935436403
ទៅកាន់ទំព័រ៖