ព្រះត្រៃបិដក ភាគ ១០៨

ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍​ក្តី មិនមែន​ជា​មិន​មាន​អារម្មណ៍​ក្តី អាស្រ័យ​នូវ​ធម៌ មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍​ផង មិនមែន​ជា​មិន​មាន​អារម្មណ៍​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

នចិត្ត​ទុ​កៈ


 [១២០] ធម៌​មិនមែន​ជា​ចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​ចិត្ត​ក្តី មិនមែន​ជា​មិន​មានចិត្ត​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
 [១២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ៥។

នចេតសិក​ទុ​កៈ


 [១២២] ធម៌​មិនមែន​ជា​ចេតសិក អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​ចេតសិក អាស្រ័យ​នូវ​ធម៌​មិនជា​ចេតសិក ទើប​កើតឡើង
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637832376610342469
ទៅកាន់ទំព័រ៖