ព្រះត្រៃបិដក ភាគ ១០៨

គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ធម៌​ជា​ចិត្ត។ ធម៌​មិន​មែ​នបា្រស​ចាក​ចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​ធម៌​ជា​ចិត្ត។ បណ្ឌិត ចូរ​ធ្វើ​នូវ​បញ្ហា ៩ ៗ ដើម្បី​បំពេញ​នូវ​ធម៌ ដែល​យើង​មិន​គប្បី​ពោល ត្រឹមតែ​បច្ច​នីយ​ទុ​កៈ។

នចិត្ត​សំសដ្ឋ​ទុ​កៈ


 [១២៥] ធម៌​មិនមែន​លាយឡំ​ដោយចិត្ត អាស្រ័យ​នូវ​ធម៌ មិនមែន​លាយឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នចិត្តសមុដ្ឋាន​ទុ​កៈ


 [១២៦] ធម៌​មិនមែន​ជា​ចិត្តសមុដ្ឋាន (តាំង​ឡើង​អំពី​ចិត្ត) អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចិត្តសមុដ្ឋាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នចិ​ត្ត​សហ​ភុ​ទុ​កៈ


 [១២៧] ធម៌​មិនមែន​កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​ធម៌ មិនមែន​កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637832377262269607
ទៅកាន់ទំព័រ៖