ព្រះត្រៃបិដក ភាគ ១០៨
នអជ្ឈត្តិកទុកៈ
[១៣៣] ធម៌មិនមែនជាខាងក្នុង អាស្រ័យនូវធម៌ មិនមែនជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាខាងក្រៅ អាស្រ័យនូវធម៌មិនមែនជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ កដត្តារូប ជាខាងក្នុង អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ។
[១៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
នឧបាទាទុកៈ
[១៣៥] ធម៌មិនមែនជាឧបាទា (សេចក្តីប្រកាន់) អាស្រ័យនូវធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនឧបាទា អាស្រ័យនូវធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាឧបាទាក្តី មិនមែនជាមិនមែនឧបាទាក្តី អាស្រ័យនូវធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។
[១៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
ID: 637832378038706037
ទៅកាន់ទំព័រ៖