ព្រះត្រៃបិដក ភាគ ១០៨
នឧបាទិន្នទុកៈ
[១៣៧] ធម៌ដែលមិនមែនកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យក អាស្រ័យនូវធម៌ ដែលមិនមែនកម្មប្រកបដោយកិលេសកាន់យក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលមិនមែនកម្មប្រកបដោយកិលេសមិនកាន់យក អាស្រ័យនូវធម៌ ដែលមិនមែនកម្មប្រកបដោយកិលេសកាន់យក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនមែនកម្មប្រកបដោយកិលេសកាន់យក អាស្រ័យនូវធម៌ ដែលមិនមែនកម្មប្រកបដោយកិលេសមិនកាន់យក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនមែនកម្មប្រកបដោយកិលេសកាន់យកក្តី ដែលមិនមែនកម្មប្រកបដោយកិលេសមិនកាន់យកក្តី អាស្រ័យនូវធម៌ ដែលមិនមែនកម្មប្រកបដោយកិលេស មិនកាន់យក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលមិនមែនកម្មប្រកបដោយកិលេសកាន់យក អាស្រ័យនូវធម៌ ដែលមិនមែនកម្មប្រកបដោយកិលេសកាន់យកផង ដែលមិនមែនកម្មប្រកបដោយកិលេសមិនកាន់យកផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832378312816231
ទៅកាន់ទំព័រ៖