ព្រះត្រៃបិដក ភាគ ១០៨
នឧបាទានទុកៈ
[១៣៩] ធម៌មិនមែនជាឧបាទាន (សេចក្តីប្រកាន់មាំ) អាស្រ័យនូវធម៌ មិនមែនជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។
នោកិលេសទុកៈ
[១៤០] ធម៌មិនមែនកិលេស អាស្រ័យនូវធម៌មិនមែនកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនកិលេស អាស្រ័យនូវធម៌ មិនមែនកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនកិលេសក្តី មិនមែនជាមិនមែនកិលេសក្តី អាស្រ័យនូវធម៌មិនមែនកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមែនកិលេស អាស្រ័យនូវធម៌ មិនមែនជាមិនមែនកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនកិលេស អាស្រ័យនូវធម៌មិនមែនកិលេសផង មិនមែនជាមិនមែនកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ឋតែមានវារៈ៩។
នសងិ្កលេសិកទុកៈ
[១៤២] ធម៌មិនមែនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌មិនមែនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832378653536078
ទៅកាន់ទំព័រ៖