ព្រះត្រៃបិដក ភាគ ១០៨

ធម៌​មិនមែន​ជា​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​មិនមែន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី មិនមែន​ជា​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី អាស្រ័យ​នូវ​ធម៌​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ មិនមែន​ជា​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ មិនមែន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង មិនមែន​ជា​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

នសង្កិ​លិ​ដ្ឋ​ទុ​កៈ


 [១៤៤] ធម៌​ដែល​មិនមែន​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជា​មិន​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ជា​មិន​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ជា​មិន​សៅហ្មង ទើប​កើតឡើង ព្រោះ ហេតុ​ប្ប​ច្ច័​យ ធម៌ ដែល​មិនមែន​សៅហ្មង​ក្តី ដែល​មិនមែន​ជា​មិន​សៅហ្មង​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ជា​មិន​សៅហ្មង ទើប​កើតឡើង
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637832378906713193
ទៅកាន់ទំព័រ៖