ព្រះត្រៃបិដក ភាគ ១០៨

ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌ ដែល​មិនមែន​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​សៅហ្មង​ផង ដែល​មិនមែន​ជា​មិន​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

នកិ​លេស​សម្បយុត្ត​ទុ​កៈ


 [១៤៦] ធម៌​មិនមែន​ប្រកបដោយ​កិលេស អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិន​មែ​នបា្រស​ចាក​កិលេស អាស្រ័យ​នូវ​ធម៌​មិន​មែ​នបា្រស​ចាក​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌ មិនមែន​ប្រកបដោយ​កិលេស អាស្រ័យ​នូវ​ធម៌ មិនមែន​ប្រកបដោយ​កិលេស​ផង មិន​មែ​នបា្រស​ចាក​កិលេស​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

នកិ​លេស​សង្កិលេសិក​ទុ​កៈ


 [១៤៨] ធម៌​មិនមែន​កិលេស ទាំង​មិនមែន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ មិនមែន​កិលេស ទាំង​មិនមែន​ជា​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637832379257458993
ទៅកាន់ទំព័រ៖