ព្រះត្រៃបិដក ភាគ ១០៨

ធម៌​មិនមែន​ជាកុសល​ក្តី មិនមែន​ជាអកុសល​ក្តី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាកុសល​ផង មិនមែន​ជាអកុសល​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២៤ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣៤ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣៦ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៨ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៨ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២៤ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ២៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣៤។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ ដែល​យើង​រាប់​ហើយ ក្នុង​កុសល​ត្តិ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ចុះ។

នវេទ​នា​ត្តិ​កៈ


 [១៤] ធម៌​ដែល​មិនមែន​សម្បយុត្ត​ដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​សម្បយុត្ត​ដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​សម្បយុត្ត​ដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​សម្បយុត្ត​ដោយ​សុខវេទនា ទើប​កើតឡើង
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637832362322466961
ទៅកាន់ទំព័រ៖