ព្រះត្រៃបិដក ភាគ ១០៨
ធម៌បា្រសចាកកិលេស និងមិនមែនគួរដល់សេចក្តីសៅហ្មងផង បា្រសចាកកិលេស និងមិនមែនជាមិនគួរដល់សេចក្តីសៅហ្មងផង អាស្រ័យនូវធម៌ បា្រស ចាកកិលេស និងមិនមែនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌បា្រសចាកកិលេស និងមិនមែនជាមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ បា្រសចាកកិលេស និងមិនមែនជាមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌បា្រសចាកកិលេស និងមិន មែនជាមិនគួរដល់សេចក្តី សៅហ្មង អាស្រ័យនូវធម៌ បា្រសចាកកិលេស និងមិន គួរដល់សេចក្តីសៅហ្មងផង ប្រាស ចាកកិលេស និងមិនមែនជាមិនគួរដល់សេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
[១៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
នទស្សេនេនបហាតព្វទុកៈ
[១៥៦] ធម៌ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ ដែលមិនមែនជាមិន មែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ ដែលមិនមែនជាមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ ដែលមិនមែនត្រូវ លះដោយទស្សនៈ
ID: 637832380168148508
ទៅកាន់ទំព័រ៖