ព្រះត្រៃបិដក ភាគ ១០៨

នសុខ​សហគត​ទុ​កៈ


 [១៧២] ធម៌​មិនមែន​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ធម៌​មិនមែន​ជា​មិនមែន​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌ មិនមែន​ជា​មិនមែន​ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ធម៌​មិនមែន​ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​សុខ​ផង មិនមែន​ជា​មិនមែន​ប្រកបដោយ​សុខ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នឧបេក្ខាសហគត​ទុ​កៈ


 [១៧៤] ធម៌​មិនមែន​ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​ធម៌ មិនមែន​ជា​មិនមែន​ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ឧបេក្ខា​ផង មិនមែន​ជា​មិនមែន​ប្រកបដោយ​ឧបេក្ខា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១៧៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637832381991234210
ទៅកាន់ទំព័រ៖