ព្រះត្រៃបិដក ភាគ ១០៨
នកាមាវចរទុកៈ
[១៧៦] ធម៌មិនមែនជាកាមាវចរៈ អាស្រ័យនូវធម៌មិនមែនជាកាមាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមែនកាមាវចរៈ អាស្រ័យនូវធម៌មិនមែនជាមិនមែនកាមាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាកាមាវចរៈ អាស្រ័យនូវធម៌មិនមែនជាកាមាវចរៈផង មិនមែនជាមិនមែនកាមាវចរៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នរូបាវចរទុកៈ
[១៧៨] ធម៌មិនមែនជារូបាវចរៈ អាស្រ័យនូវធម៌មិនមែនជារូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមែនរូបាវចរៈ អាស្រ័យនូវធម៌មិនមែនជាមិនមែនរូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជារូបាវចរៈ អាស្រ័យនូវធម៌មិនមែនជារូបាវចរៈផង មិនមែនជាមិនមែនរូបាវចរៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637832382333319693
ទៅកាន់ទំព័រ៖