ព្រះត្រៃបិដក ភាគ ១០៨

នអរូបាវចរ​ទុ​កៈ


 [១៨០] ធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​មិនមែន​អរូ​បាវ​ចរៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​អរូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​អរូ​បាវ​ចរៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ​ផង មិនមែន​ជា​មិនមែន​អរូ​បាវ​ចរៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

នប​រិយា​បន្ន​ទុ​កៈ


 [១៨២] ធម៌​មិនមែន​ជា​បរិ​យា​បន្នៈ (ដែល​រាប់បញ្ចូល​ក្នុង​តេ​ភូមិក​វដ្តៈ) អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​បរិ​យា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​អប​រិយា​បន្នៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អប​រិយា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​អប​រិយា​បន្នៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​បរិ​យា​បន្នៈ​ផង មិនមែន​ជា​អប​រិយា​បន្នៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៨៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637832382661717236
ទៅកាន់ទំព័រ៖